jump to navigation

មាន់ ដុតចំបើង ខែកញ្ញា 8, 2008

Posted by ដើមត្នោត មួយ in Uncategorized.
8 comments

គ្រឿងផ្សំ

  • មាន់ស្រែ  ១ ក្បាល (ទំងន់ ១ គីឡូក្រាម)
  • ជីវ៉ាន់ស៊ុយ  ៥ ដើម
  • អំបិលម៉ត់   ១ ស្លាបព្រាកាហ្វ
  • គល់ស្លឹកគ្រៃដំបំបែក   ៤ គល់
  • ខ្ទឹមស   ៥ កំពិស
  • ម្រេចគ្រាប់  ១០គ្រាប់
  • ទឹកត្រី

វិធីចំអិន

  • បុកល្អិតច្របល់ មើមខ្ទឹម, ឬសជីវ៉ាន់ស៊ុយ, ម្រេច, អំបិល  ទុកប្រើប្រាស់ជាគ្រឿង
  • លាងស្អាត មាន់, យកចេញ គ្រឿងក្នុង
  • ប្រឡាក់គ្រឿង មាន់ ជាមួយគ្រឿង ដែលបានបុកហើយ
  • លាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ
  • ឆ្មូលញ៉ុកគល់ស្លឹកគ្រៃ ទៅក្នុងខ្លួនមាន់
  • ដេរភ្ជិត គូថមាន់
  • ដោតមាន់ នៅចុងឈើម្ខាង, ចុងឈើម្ខាងទៀត ដោតទៅដី
  • ដាក់ចានគោម លើដី នៅចំពីក្រោមមាន់
  • គ្របពីលើមាន់ ដោយសំបកប៉ោត
  • គរចំបើងលើសំបកប៉ោត អោយលិចកប់ប៉ោត
  • ដុតឆេះទ្រលោម ចំបើង ដែលបានគ្របលិចប៉ោត
  • ដុត ពី ១៥ ទៅ ២០នាទី
  • លើកចេញ សំបកប៉ោត
  • ដាក់មាន់ឆ្អិនផុយ ទៅលើចានគោម សំរាប់ញ៉ាំ តាមឆ្ងាញ់

ដំណកស្រង់ ពី៖ http://www.usofttechnology.com.kh/cookfood/showfood.aspx?id=103

បង្គា​ស្ងោរ​ ចៀន​លាយ​ស្អំ​ និង​ស៊ុត ខែកញ្ញា 8, 2008

Posted by ដើមត្នោត មួយ in Uncategorized.
1 comment so far

គ្រឿង​ផ្សំ

  • បង្គា​ស្ងោរ​ ១០ ​ក្បាល
  • ត្រួយស្លឹក​ស្អំ​​ ១ ​ចាន
  • ស៊ុត​មាន់​ ១ ​គ្រាប់
  • កាពិដុត​ ២ ​ស្លាបព្រា
  • ខ្ទឹម​ស​ ១២​ កំពឹស
  • បង្គា​ស្ងួត​ (ម៉ត់) ១ ​ស្លាបព្រា
  • ទឹកត្រី​ → ១/២ ស្លាបព្រា
  • ស្ករ​  ១ ​ស្លាបព្រា
  • ទឹក​ក្រូច​ឆ្មារ​ ២​ ស្លាបព្រា
  • ម្ទេស​ខ្មាំង​ ១២ ​គ្រាប់
  • ម្សៅស៊ុប​ខ្នរ​ ១ ​ស្លាបព្រា​កាហ្វេ
  • ប្រេង​ឆា

វិធី​ចំអិន

  1. បក​ សំបកបង្គា​ស្ងោរ​ កាត់​ចេញ ក្បាល​ និង កន្ទុយបង្គា
  2. គោះ​ពងមាន់ ​ដាក់​ចាន​ កូរ​វឹក​ជាមួយ​ស្អំ
  3. ចាក់​ប្រេង​​ដាក់ខ្ទះ​ លើចង្ក្រាន ទុក​អោយក្ដៅ​ខ្លាំង
  4. ដាក់​ពុម្ព​ (បើ​មាន) ​​ចាក់​​ចូលពុម្ភ ស្លឹកស្អំ​លាយពងមាន់
  5. បន្ថែម​ ៥​ បង្គា​ លើផ្ទៃ នៃមួយ​ដុំ (១០ បង្គា​ សំរាប់ ២ ដុំ)
  6. បុក​​ម៉ត់ច្របល់ កាពិ​, ខ្ទឹម​ស, ​ម្ទេស​ខ្មាំង
  7. កូរច្របល់ ​បង្គា​ស្ងួត,​ ទឹក​ត្រី​, ស្ករ​, ទឹក​ក្រូច​ឆ្មារ​, ​ម្សៅស៊ុប​ខ្នរ
  8. រៀប​ដាក់​ចាន​ ញ៉ាំតាម​តំរូវការ ៕
ដំណកស្រង់ ពី ទំព័រស្រ្តី

ភ្លា​មឹក​ ក្លាសេ ខែសីហា 22, 2008

Posted by ដើមត្នោត មួយ in មឹក.
1 comment so far

គ្រឿង​ផ្សំ

  • មឹក​ស្រស់​ ​ ​ ៥០​ ក្រាម
  • ប៉េងប៉ោះ​ផ្លែ​តូចៗ​ ​ ​ ២៥​ ក្រាម
  • ខ្ទឹម​បារាំង​ ​ ​ ១​/៤​ ចំណិត
  • ដើម​ខ្ទឹម​ ​ ​ ១​ ដើម
  • ខ្ញី ២​ បន្ទះ
  • ខ្ទឹម​ស​ ​ ​ ២​ កំពឹស
  • ម្ទេស​ទុំ​ ​ ​ ១​ ផ្លែ

គ្រឿង​ផ្សំ​រសជាតិ

  • ទឹក​ត្រី​ ​ ​ ១​ ស្លាបព្រាកាហ្វេ
  • ទឹក​ក្រូច​ឆ្មារ​ ​ ​ ២​ ស្លាបព្រាកាហ្វេ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ ១​​ ស្លាបព្រាកាហ្វេ

វិធី​ចំអិន

  1. លាង​ទឹក​ឲ្យ​ស្អាត មឹក​ស្រស់
  2. ហាន់​ជា​ចំរៀក​វែងៗ​ និង ​ឆូត​ជា​កង់ៗ
  3. ស្ងោរ​ឆ្អិន
  4. ស្រង់​ចេញ
  5. យក​ទៅ​ក្លាស្សេ​ទឹក​កក​ ទុក​ប្រើ​ការ
  6. ហាន់ជាកង់ ផ្លែ​ប៉េងប៉ោះ
  7. ហាន់ជាចំរៀក ខ្ទឹម​បារាំង
  8. ចិញ្ច្រាំ​ម៉ត់ ដើម​ខ្ទឹម,​ ខ្ញី, ខ្ទឹម​ស​ និង​ ម្ទេស​ទុំ​ ទុក​ប្រើ​ការ
  9. លាយច្របល់ ​គ្រឿង​ផ្សំ​ និង​ គ្រឿង​ផ្សំ​រសជាតិ
  10. ដួស​ដាក់​ក្នុង​ចាន​ ញាំ ជាការស្រេច៕
ដំណកស្រង់ ពី ទំព័រស្រ្តី

ស៊ុប បង្គា ខែសីហា 17, 2008

Posted by ដើមត្នោត មួយ in បង្គា, shrimp.
1 comment so far

គ្រឿង​ផ្សំ

  • បង្កា​ ​ ​ ៤០០​ ក្រាម
  • ផ្សិត​ចំបើង​ ​ ​ ១៥០​ ក្រាម
  • ប៉េងប៉ោះ​ទុំ​ ​ ​ ១​ ផ្លែ

គ្រឿង​ផ្សំ​បន្ថែម​ (១)

  • ខ្ទឹម​ស​ ​ ​ ១៥​ ក្រាម
  • ខ្ញី​ ​ ​ ៣​ បន្ទះ
  • ទឹក​ ​ ​ ៤​ ចាន​ចង្កឹះ
  • ខ្ទឹម​ក្រហម​ ​ ​ ២​ កំពឹស
  • គល់​ស្លឹក​គ្រៃ​ ​ ​ ២​ គល់

គ្រឿង​ផ្សំ​បន្ថែម​ (២)

  • ម្ទេស​ប្លោក​ទុំ​ ​ ​ ១​ ផ្លែ
  • ម្ទេស​បូកគោ​ ​ ​ ១​ ផ្លែ
  • ដើម​ខ្ទឹម​ ​ ​ ១​ ដើម
  • ស្លឹក​ក្រូច​សើច​ ​ ​ ៥​ សន្លឹក

គ្រឿង​ផ្សំ​​រសជាតិ

  • ទឹក​បង្គា​ហឹរ​ ​ ​ ២​ ស្លាបព្រាបាយ
  • ទឹក​ម្ទេស​ ​ ​ ១​ ស្លាបព្រាកាហ្វេ
  • ទឹក​ក្រូច​ឆ្មារ​ ​ ​ ១​/៤​ កែវ
  • ទឹក​ត្រី​​ ​ → ១/២ កែវ
  • ស្ករ​​ ​ → ១/២ ស្លាបព្រាបាយ
  • ដុំ​ស៊ុប​ខ្នរ​ ​ ១ ​ដុំ

វិធី​ចំអិន

  1. បកសំបក​/​ឆូត​ខ្នង​បង្គា​ យក​សរសៃ​ចេញ
  2. ហាន់​ប៉េងប៉ោះ​ជា​ដុំៗ
  3. ពុះ​ផ្សិត​ចំបើង​ជា​ពីរ​ (បើ​ក្រពុំ​ធំ)
  4. ចាក់​គ្រឿង​បន្ថែម​(១)​ ក្នុង​ឆ្នាំង​ និង ​ស្ងោរ​ពុះ
  5. ចាក់​ចូល​ស្ងោរ​រំងាស់ ​គ្រឿង​​ផ្សំ​រសជាតិ
  6. ចាក់​ចូល គ្រឿង​ផ្សំ​បន្ថែម​ (២)​ ​ជា​ការ​ស្រេច៕
ដំណកស្រង់ ពី ទំព័រស្រ្តី

សាច់​ជ្រូក ​ក្រូចឆ្មារ ខែសីហា 17, 2008

Posted by ដើមត្នោត មួយ in សាច់ជ្រូក, pork.
add a comment

*គ្រឿង​ផ្សំ

  • សាច់​ជ្រូក​ចំឡក (​ហាន់​​ទទឹង)​ ​ ​ ១​ កូន​ចាន
  • ខ្ទឹម​ចិញ្ច្រាំ​ ​ ​ ១/៤ កូន​ចាន
  • ទឹកត្រី​ ​ ​ ៣​ ស្លាបព្រា​បាយ
  • ទឹកក្រូច​ឆ្មារ​ ​ ​ ៣​ ស្លាបព្រា​បាយ
  • ម្ទេស​ចិញ្ច្រាំ​ ​ ​ ១.៥ ស្លាបព្រា​បាយ
  • ស្ករស​ ​ ​ ១​ ស្លាបព្រាបាយ
  • ការ៉ុត​ហាន់​ជា​សរសៃ​ ​ ​ ១/៤ កូន​ចាន
  • ស្ពៃ​ក្ដោប​ហាន់​ជា​សរសៃ​ ​ ​ ១/៤ កូន​ចាន
  • ម្សៅ​ស៊ុប​ខ្ទរ​ ​ ​ ១​ ស្លាប​ព្រា​កាហ្វេ

*វិធី​ចំអិន

  1. ដាក់រាយជាទ្រនាប់ សរសៃការ៉ុត​ និង​ សរសៃស្ពៃ​ក្ដោប ក្នុងចាន
  2. ស្រុសឆ្អិន​ល្មម​ សាច់​ជ្រូក
  3. ដាក់​ សាច់ជ្រូកឆ្អិនល្មមនោះ ក្នុងចាន ដែលមានសរសៃការ៉ុត​ និង​ សរសៃស្ពៃ​ក្ដោប​ ជាទ្រនាប់
  4. កូរចូលគ្នា ​ខ្ទឹម​ស​ ទឹកត្រី​ ស្ករស​ ទឹកក្រូច​ឆ្មារ​ ម្ទេស​ និង​ ម្សៅ​ស៊ុប​ខ្នរ​ ដើម្បីធ្វើ​ជា​ទឹក​ញាំ។
  5. ចាក់​ស្រោច ទឹក​ញាំ​​ លើ​សាច់​ជ្រូក ​ដែល​បាន​រៀបចំ​ទុក
  6. ញ៉ាំបាន​ភ្លាម​ ដោយ​ឆ្ងាញ់​ពិសា៕
ដំណកស្រង់ ពី ទំព័រស្រ្តី

ត្រី​បំពង​ស្រួយ​​ ឆា​ជាមួយ​ទឹក​ជ្រលក់ ខែសីហា 16, 2008

Posted by ដើមត្នោត មួយ in ត្រី, fish.
1 comment so far

.

គ្រឿង​ផ្សំ

  • ហាត់ជាកង់ ត្រី​រ៉ស់​​ ​ ​ ៣០០​ ក្រាម
  • ទឹក​ជ្រលក់​ ​ ​ ២​ ស្លាបព្រាបាយ
  • ទឹក​ត្រី​ ​ ​ ២​ ស្លាបព្រាបាយ
  • ស្ករ​ត្នោត​ ​ ​ ១​ ស្លាបព្រាបាយ
  • ប្រេង​រុក្ខជាតិ​ សំរាប់ឆា​​ ​ ២០​ ក្រាម
  • ទឹក​ធម្មតា​ ​ ​ ២​ ស្លាបព្រាបាយ
  • ម្សៅ​ស៊ុប​ខ្នរ​ ​ ​ ១​ ស្លាបព្រាបាយ
  • ខ្ទឹម​ក្រហម​បំពង​ សំរាប់រោយ​ពី​លើ

គ្រឿង​ផ្សំ​ទឹក​ជ្រលក់

  • ម្ទេស​ក្រៀម​ផ្លែ​ធំ​ ​ ​ ៣​-៤​ ផ្លែ
  • ខ្ទឹម​ក្រហម​ហាន់​ ​ ​ ៦០​ ក្រាម
  • ខ្ទឹម​ស​ ​ ​ ៣០​ ក្រោម
  • កាពិ​ ​ ​ ១​ ស្លាបព្រាបាយ

វិធី​ចំអិន

  1. បំពង ម្ទេស​ក្រៀម​ អោយឈ្ងុយ
  2. ហាន់ខ្ទឹម​ក្រហម​​ ដាក់​បំពង​ក្នុង​ប្រេងអោយ​លឿង
  3. ដួស​ទុក​ខ្ទឹម​ក្រហម​​បំពង​ អោយស្រកប្រេង
  4. បំពងខ្ទឹម​ស​ចិញ្ច្រាំ​ ​ក្នុង​ប្រេងអោយលឿង
  5. ដួស​ទុក ​ខ្ទឹម​ស​បំពង​ អោយស្រកប្រេង
  6. បុក​ម៉ត់ ម្ទេស​ក្រៀម​បំពង
  7. បុកច្របល់ទាល់តែម៉ត់ ម្ទេស​ក្រៀម​បំពង ខ្ទឹម​ក្រហម​បំពង​ ខ្ទឹម​ស​បំពង​ និង​ កាពិ
  8. លាងទឹកត្រី​រ៉ស់​ អោយស្អាត
  9. ទុកត្រីរ៉ស់ស្រក​ទឹក
  10. ដាក់​ចៀន​ត្រីរ៉ស់ អោយលឿង​ស្រួយ ក្នុង​ប្រេង​ក្ដៅ
  11. ដួសដាក់ចាន
  12. ដាក់ប្រេងក្នុងខ្ទះ កំដៅ លើ​ចង្ក្រាន អោយក្តៅ
  13. ដាក់​ទឹក​ជ្រលក់​ ក្នុងខ្ទះ ឆា​អោយ​ឈ្ងុយ
  14. ចាក់​​ទឹក​ធម្មតា​ ចូល​បន្តិច
  15. ដាក់​ច្របល់ ស្ករ​ត្នោត​ ទឹក​ត្រី​ និង​ម្សៅ​ស៊ុប​ខ្នរ​ និង ភ្លក់សាក
  16. ដាក់​ឆា​បញ្ចូល​គ្នា ត្រី​រ៉ស់​ចៀន
  17. ដួស​ដាក់​ចាន
  18. រោយ​ខ្ទឹម​ក្រហម​បំពង ​ពី​លើត្រីរ៉ស់

កំណត់​សំគាល់

អាច​ប្រើ​ប្រាស់ ត្រី​អណ្ដែង​ ឬ​ សាច់​ជ្រូក ​ជំនួស​​ត្រី​រ៉ស់​។​ បើ​ចូល​ចិត្ត​ញ៉ាំបន្លែ​, អាច​ដាក់​តិចតួច សណ្ដែក​កួរ​ ឬ​​ ខាត់​ណា​​ តាមចិត្តចង់៕

ដំណកស្រង់ ពី ទំព័រស្រ្តី

ជ្រក់ ខ្ទឹមស ខែសីហា 16, 2008

Posted by ដើមត្នោត មួយ in ខ្ទឹមស, garlic.
2 comments

គ្រឿងផ្សំ

  • ខ្ទឹមស (មើមតូចល្មម)
  • ស្ករស
  • ទឹកដាំពុះ
  • ទឹកខ្មេះ
  • អំបិល

វិធីផ្សំ

  1. លាងស្អាត កាត់ឫស តំរឹម ខ្ទឹមស
  2. ទុកអោយខ្ទឹមស ស្រកទឹក
  3. ដាក់រៀបខ្ទឹម ក្នុងកែវ ឬ ក្រឡ
  4. ដាំពុះ ទឹក (១០​លីត្រ) ក្នុងនោះ លាយអោយសព្វ ស្ករស (៣ គីឡូ), អំបិល (១ គីឡូ)
  5. ទុកទឹក អោយនៅក្តៅអ៊ុនៗ
  6. ចាក់ទឹក ទៅក្នុងកែវ ឬ ក្រឡដី
  7. គ្របជិត ដើម្បីខ្ទឹមស ងំបានល្អ

រក្សាទុក

  • រក្សាទុកកែវ ឬ ក្រឡ មានខ្ទឹមស នៅកន្លែង មិនក្តៅពេក មិនត្រជាក់ពេក
  • គ្របជិត ទុក ២ ទៅ ៣ ខែ ទើបអាចញ៉ាំបាន
  • ប្រើប្រាស់ស្លាបព្រាស្អាត ដើម្បីដួសខ្ទឹមស ញ៉ាំ

ដំណកស្រង់ ពី ពត៌មានសហគម

http://www.cambodiacic.info/articledetail.asp?req_id=2170

ទឹក​ប្រហុក​ អន្លក់​ខ្ចី ខែសីហា 16, 2008

Posted by ដើមត្នោត មួយ in ប្រហុក, Prahok.
add a comment

.

គ្រឿង​ផ្សំ

  • ត្រី​ងៀត​អាំង​ ​ ២​-៣​​ ដុំ
  • ម្ទេស​ក្រៀម​ម៉ត់​​ ១/២ ស្លាបព្រាបាយ
  • ខ្លាញ់​ជ្រូក​ (ដុំ​តូចៗ)​ កន្លះ​ចាន​ចង្កឹះ
  • ទឹក​ក្រូច​ឆ្មារ​​ ២​ ស្លាបព្រាបាយ
  • ប្រហុក​​ ៥០ ក្រាម ឬ កន្លះខាំ
  • ម្សៅស៊ុបរ៉តឌី​ ​ បន្តិចបន្តួច
  • អំបិល​ម៉ត់​ ២​ ស្លាបព្រាកាហ្វេ
  • ត្រី​ចៀន​ (ត្រី​អ្វី​ក៏​បាន​ តាម​ចិត្តចង់)​ ១​-២ ក្បាល
  • បន្លែ​ផ្សេងៗ ​តាមចិត្តចង់ (ត្រសក់​ ត្រកួន​ សណ្ដែក​គួរ​ កញ្ឆែត​ ប្រពាយ​ ត្រប់វែង​ ត្រប់ស្រួយ​ ទំពាំង​ស្ងោរ…)។

វិធី​ចំអិន

  1. ដាក់​ប្រហុក​ក្នុង​ឆ្នាំង​ មានទឹក
  2. រំងាស់​រលួយ​ ប្រហុក ​សល់​តែ​ឆ្អឹង
  3. ដួសចេញ ​ទឹក​ប្រហុក​ ១​ ចាន​ចង្កឹះ
  4. លីងស្រួយ ម្ទេស​ក្រៀម
  5. បុកម៉ត់ ម្ទេស​ក្រៀម
  6. អាំង​ឆ្អិន ត្រី​ងៀត
  7. បេះ​យក សាច់​ត្រី​ងៀត​ ខ្ទង់​កន្លះ​ចាន​ចង្កឹះ
  8. បុក​ម៉ត់ សាច់​ត្រី​ងៀត
  9. ចំហៀវ​ ខ្លាញ់​ជ្រូក
  10. ស្រង់ហាន់តូចៗ ​កាក​ខ្លាញ់​ជ្រូក​ (ចំណុះ​ខ្លាញ់) ខ្ទង់កន្លះ​ចាន​ចង្កឹះ
  11. ផ្សំ​រួម​គ្នា ​ទឹក​ប្រហុក​ ម្ទេសម៉ត់​ សាច់​ត្រី​ងៀតម៉ត់​ ទឹក​ក្រូច​ឆ្មារ​ និង ​ចំណុះ​ខ្លាញ់
  12. កូរអោយសព្វ
  13. ដាក់បន្តិច ​ម្សៅ​ស៊ុប​រ៉តឌី
  14. ភ្លក់ រសជាតិ​​ ​សាបប្រៃ ថែមថយអំបិលម៉ត់
  15. ញ៉ាំ ​ជា​មួយ​បន្លែ​ និង ​ត្រី​ចៀន​ តាមចិត្តចង់
ដំណកស្រង់ ពី ទំព័រស្រ្តី

ស៊ុប​គោ​ ក្ដៅ ខែសីហា 16, 2008

Posted by ដើមត្នោត មួយ in សាច់គោ, beef, Uncategorized.
add a comment

.

គ្រឿង​ផ្សំ

  • សាច់​គោ​ (សាច់​ត្រយូង​ចេក)​ ៤៥០​ ក្រាម
  • ទឹក​ ៦​ កែវ
  • ម្ទេស​ទុំ​ ១​ផ្លែ
  • ខ្ញី​ ៦​ បន្ទះ
  • ស្រា មួយ​ស្លាបព្រាបាយ

គ្រឿង​ផ្សំ​​ រសជាតិ

  • ម្រេច​ម៉ត់​ ១​ ចុង​ស្លាបព្រាកាហ្វេ
  • ខ្ទឹម​បារាំង ​ហាន់​ម៉ត់​ ១​​ស្លាបព្រាបាយ
  • អំបិល​ ១​ ស្លាបព្រាកាហ្វេ​កន្លះ
  • ដុំ​ស៊ុប​ខ្នរ​ ១​ដុំ
  • ជីរ នាងវង​ (ហាន់​ហើយ) ២​ស្លាបព្រាបាយ

វិធី​ ចំអិន

  1. ហាន់​ជា​បន្ទះ​ក្រាស់ សាច់​គោ
  2. ចាក់​គ្រឿង​ផ្សំ​ទាំងអស់​ ទៅ​ក្នុង​ឆ្នាំង
  3. ស្ងោរ ​ទាល់​តែ​ទឹក​ពុះ
  4. បន្ថយ​ភ្លើង​បន្តិច
  5. រំងាស់ ​ពី ១​ ម៉ោង​ទៅ​ ១​ ម៉ោង​កន្លះ
  6. ពន្លត់​ភ្លើង
  7. ចាក់​ចូល គ្រឿង​ផ្សំ​រសជាតិ​ ​ជា​ការ​ស្រេច៕
ដំណកស្រង់ ពី ទំព័រស្រ្តី

អាម៉ុក ខែសីហា 16, 2008

Posted by ដើមត្នោត មួយ in ត្រី, fish.
add a comment
.

គ្រឿង​ផ្សំ​ ៖

  • ត្រី​រ៉ស់
  • ស្លឹក​គ្រៃ
  • រមៀត
  • ខ្ទឹម​ស
  • ម្ទេស​ក្រៀម
  • អំបិល
  • ទឹក​ត្រី
  • ស្លឹក​ក្រូច​សើច​ ឬ​សំបក​ផ្លែ​ក្រូច
  • ស្លឹក​ញ
  • ដូង​ទុំ
  • ប្រហុក​សាច់។

វិធី​ ចំអិន​ ៖

  1. ពន្លះត្រី​ យក​ឆ្អឹង​ចេញ
  2. ហាន់​ត្រី ជា​បន្ទះ​ស្ដើង
  3. បុកច្របល់ម៉ត់ ស្លឹក​គ្រៃ​ រមៀត​ ខ្ទឹម​ស​ ម្ទេស​ក្រៀម​ និង​អំបិល
  4. បារ​វា ដាក់​ ក្នុង​ចានមានសាច់ត្រី
  5. ពូត​ដូងយក​​ក្បាល​ខ្ទិះ
  6. ចាក់​ខ្ទិះដូង លើ​ត្រី
  7. ចិញ្ច្រាំ​អោយ​ល្អិត​ ប្រហុក​បន្តិច​ លាយ​ជាមួយ​គ្នា
  8. ចាក់​ទឹកត្រី​បន្តិច
  9. កូរវឹកដោយវែក ទាល់​តែ​បែក​សាច់​ត្រី​ និងទឹក​ខ្ទិះ ខាប់​រលាយ​សាច់មួយ
  10. កាត់​ស្លឹក​ញ​ ជា​កំណាត់​ខ្លី​ ​សំរាប់ទ្រាប់បាត ​លើ​ស្លឹក​ចេក
  11. ដួស​ចាក់​លើ​ ស្លឹកញ ហើយ​ខ្ចប់​ឲ្យ​ជិត សាច់​ត្រី​ ដែលបានកូរនឹង​ទឹក​ខ្ទិះ
  12. ប្រើប្រាស់ធាង​ដូង ​ជា​កន្លះ​ខ្ទាស់អោយ​ជាប់
  13. ដាក់​ចំហុយចំអិន ​វា ក្នុង​ឡាំងស៊ឹង​ ​​ជា​ការ​ស្រេច៕
ដំណកស្រង់ ពី ទំព័រស្រ្តី